សិក្ខាសាលា និងវេទិកាការងារ ស្ដីអំពី បច្ចេកវិទ្យា នវនុវត្តន៍ សហគ្រិនភាព និងឱកាសការងារ - BarCamp Svay Rieng 2019
Date and time
Location
សាកលវិទ្យាល័យស្វាយរៀង Svay Rieng University
National Road 1 Krong Svay Rieng, Svay Rieng Province CambodiaDescription
បារខែមស្វាយរៀង ២០១៩ "សិក្ខាសាលា និងវេទិកាការងារ ស្ដីអំពី បច្ចេកវិទ្យា នវនុវត្តន៍ សហគ្រិនភាព និងឱកាសការងារ"
ថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ ២០១៩
បារខែមស្វាយរៀង ជាព្រឹត្តិការណ៍ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី ២៩ និង ៣០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបរិវេណ សាកលវិទ្យាល័យស្វាយរៀង ចាប់ពីម៉ោង៧:៣០ព្រឹក ដល់ម៉ោង៥ល្ងាច ។
បារខែម ស្វាយរៀង (BarCamp Svay Rieng) ២០១៩ប្រារព្ធឡើង ក្រោមប្រធានបទ "សិក្ខាសាលា និងវេទិកាការងារ ស្ដីអំពី បច្ចេកវិទ្យា នវនុវត្តន៍ សហគ្រិនភាព និងឱកាសការងារ" ។
បារខែមជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹង ជុំវិញបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម ដោយមានការចូលរួមពីសំណាក់វាគ្មិន ចំនួន ៣០ រូប មកពីបណ្ដាក្រុមហ៊ុន នានានៅរាជធានីភ្នំពេញ ធ្វើបទបង្ហាញដាច់ដោយលែកគ្នាជាង ៤៥ ប្រធានបទ ។ តាំងពីឆ្នាំ២០១៣ រហូតបច្ចុប្បន្ននេះ ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា និងអង្គការវិទ្យាស្ថានបើកទូលាយ កម្មវិធីបារខែម បានរៀបចំកម្មវិធីនេះនៅតាមបណ្ដាខេត្តមួយចំនួនទៀតមានដូចជា៖ សៀមរាប បាត់ដំបង កំពង់ចាម ស្ទឹងត្រែង រតនគីរី ក្រុងព្រះសីហនុ តាកែវ និងខេត្តកំពត រួចមកហើយ។ តាមរយៈ ព្រឹត្តិការណ៍បារខែម យើងបានចែករំលែកចំណេះដឹងដល់ សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន និងសហគ្រាសខ្នាតតូចនានាជាច្រើន ទាក់ទងនឹងបច្ចេកវិទ្យា អាជីវកម្ម និងសហគ្រិនភាព ។
អ្នកចូលរួមនឹងទទួលបានគំនិត និងការស្វែងយល់បន្ថែមនៅក្នុងការបើកមុខជំនួញ អាជីវកម្ម ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សានិងមុខជំនួញផងដែរ។
កម្មវិធីនេះបានប្រមូលផ្ដុំទៅដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា អាជីវកម្ម និងរចនាច្នៃប្រឌិត មកពីរាជធានីភ្នំពេញ ដែលនឹងធ្វើការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម ការច្នៃប្រឌិតបង្កើតថ្មី សហគ្រិនភាព និងការវិវឌ្ឍនៃការងារ។ កម្មវិធីនេះដំណើរការទៅបានដោយមានការចូលរួម គាំទ្រពីក្រសួង អប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata និង EZECOM ព្រមទាំង រៀបចំដោយអ្នកស្ម័គ្រចិត្តមិនស្វែងរកប្រាក់ចំណេញមួយក្រុមដែលមានទស្សនៈវិស័យរួមគ្នា។
របៀបស្វែងរកប្រធានបទ
ប្រធានបទនីមួយៗនឹងត្រូវធ្វើឡើងក្នុង ៥ បន្ទប់ផ្សេងគ្នា ប្រធានបទនីមួយៗមានរយៈពេល ១ម៉ោង។ អ្នកចូលរួមត្រូវពិនិត្យមើល និងស្វែងរកប្រធានបទដែលខ្លួនពេញចិត្តដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងប្រធានបទនីមួយៗ។ ដើម្បីស្វែងរកព័ត៌មានប្រធានបទ អ្នកចូលរួមអាចមើលនៅលើផ្ទាំង តារាងប្រធានបទ ដែលអ្នករៀបចំកម្មវិធីបានបិត ក្នុងបរិវេណកម្មវិធី ឬអាចចូលទៅវេបសាយ បារខែមកម្ពុជា ដើម្បីមើលប្រធានបទទាំងអស់ www.barcampcambodia.org
តើអ្នកនឹងទទួលបានអ្វី?
- ទទួលបានចំណេះដឹង គំនិតថ្មីៗ និងបានជួបជាមួយអ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ អ្នកធ្វើអាជីវកម្ម អ្នកប្រើប្រាស់អ៊ីនធឺណិតធ្វើអាជីវកម្ម ។
- អាវយឺត (មានកំណត់) និងវត្ថុអនុស្សាវរីយជាច្រើនទៀតពីអ្នកឧបត្ថម្ភកម្មវិធីផ្សេងៗទៀត
- ភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃ សម្រាប់អាជីវកម្ម និងបណ្ដាញរបស់អ្នកទៅថ្ងៃមុខ
- អ្នកអាចសិក្សារៀនសូត្រ យកបទពិសោធន៍ជីវិតពីវាគ្មិននីមួយៗដែលអញ្ជើញមកក្នុងរាជធានីភ្នំពេញ
- អ្នកមានឱកាសជួបជាមួយក្រុមអ្នកមានបទពិសោធន៍ធ្វើជំនួញ និងអ្នកបច្ចេកវិទ្យា
- បានរៀនសូត្រពីអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំព្រឹត្តិការណ៍បារខែម ក្នុងការរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាថ្មី
Organized by
BarCamp Cambodia is a series of Tech & Startup event happening 2 days in city and provinces. The event will bring and gathers together startup founders, mentors & trainers, tech professional, creative designers, video & photographers, educators and students in the cities in Cambodia for the open exchange of knowledge, skills, and experiences related to Tech, Biz Startup, Creative, Entrepreneurship and Career Development.